អលង្ការចងចិត្ត
- លេខកូដរឿង: 312
- ប្រភេទរឿង: ប្រលោមលោកខ្មែរ
- អ្នកនិពន្ធ: ព្រាប ពៅប្រណី
(សាគរ)
- ចំនួនទំព័រ: 2
- ឈុត: ប្រលោមលោកខ្មែរបុរាណបែបមនោសញ្ចេតនា
- បោះពុម្ពផ្សាយ: ខែមករា ឆ្នាំ2022
- ផុតកំណត់: 99 days
- តម្លៃសៀវភៅ: 200 កាក់
«លោកបង...!» សំឡេងមនុស្សស្រីយ៉ាងស្រទន់បន្លឺឡើងក្បែរត្រចៀកគេយ៉ាងកៀក ដាស់ស្មារតីដែលកំពុងតែអណ្ដែតអណ្ដូងរបស់គេឱ្យត្រលប់មកវិញ ធ្វើឱ្យដៃចាក់ទឹកក្រូចចូលកែវនោះចាក់ខុសកែវ។
ពិសិដ្ឋ ក៏ប្រញាប់រត់រកកំណាត់មកជូតទឹកក្រូចដែលប្រឡាក់ឥដ្ឋបណ្ដើរ សម្លឹងរកមើលម្ចាស់សំឡេងដែលគេស្ដាប់ឡើងស៊ាំត្រចៀកទាំងបែកញើសសើមជើងសក់...សំឡេងដែលគេធ្លាប់តែបានឮក្នុងយល់សប្តិ? ពេលនេះក៏បន្លឺឡើងទាំងដែលគេមិនបានដេកលក់សោះ ហើយបន្លឺឡើងមកក្បែរត្រចៀករបស់គេ តើមិនធ្វើឱ្យគេភ្ញាក់ផ្អើលម៉េចហ្នឹងកើតទៅ?
«លោកបង...!» សំឡេងហៅនោះបន្លឺឡើងមកម្ដងនេះបង្អូសៗយ៉ាងវែងបន្លឺចេញមកពីក្រោយខ្នងអ្នកកំលោះយ៉ាងកៀក ខ្លួនប្រាណរបស់ ពិសិដ្ឋ ពេលនេះចាប់ផ្ដើមញ័រមិនឈប់ ព្រោះតែគេដឹងយ៉ាងច្បាស់ថាអ្នកហៅគេបែបនេះមិនមែនជាមនុស្សឡើយ បើជាមនុស្សក៏មិនមែនមកបែបនេះដែរ។
ពិសិដ្ឋ ក្ដាប់ដៃយ៉ាងណែន ហើយខាំធ្មេញនិងបិទភ្នែកបែរយឺតៗទៅរកប្រភពសំឡេងនៅខាងក្រោយខ្នងរបស់គេ រួចក៏បើកភ្នែកមួយទំហឹងដោយតាំងចិត្តតទល់ដោយចរិតកូនប្រុសដើមទ្រូងប្រាំហត្ថរបស់គេ...
តើម្ចាស់សំឡេងម្នាក់នោះគឺជាអ្នកណា? តើនាងមានអ្វីពាក់ព័ន្ធជាមួយអ្នកកំលោះម្នាក់នេះ...ទើបនាងមកដង្ហោយហៅគេបែបនេះ?